ខ្មែរ Khmer
Home » Translating Service » ខ្មែរ Khmer
ប្រសិនបើលោកអ្នកជាម្ចាស់អាជីវកម្មតូចតាច ការិយាល័យស្នងការអាជីវកម្មតូចតាច អាចជួយលោកអ្នកជាមួយនឹង៖
- ដំណោះស្រាយ និងការសម្រុះសម្រួលជម្លោះដោយអស់តម្លៃតិច ឬដោយឥតគិតថ្លៃ
- រវាងអាជីវកម្ម និងអាជីវកម្ម ឬ
- រវាងអាជីវកម្ម និងរដ្ឋ ឬរដ្ឋាភិបាលសហព័ន្ឋ
- ព័ត៌មានស្តីអំពីសិទ្ឋិ និងការទទួលខុសត្រូវរបស់អាជីវកម្ម
- ព័ត៌មានស្តីអំពីសេវាកម្មនានារដ្ឋាភិបាល ដែលមានផ្តល់សម្រាប់អាជីវកម្មតូចតាច
- ឱវាទ និងជំនួយជាមួយនឹងការជួលហាងលក់រាយ និងហាងពាណិជ្ជកម្ម រួមមានការគ្រប់គ្រងប្រាក់កក់បង្ការ។
សូមទាក់ទងមកយើងខ្ញុំតាមរយៈទូរស័ព្ទឥតគិតថ្លៃលេខ 1800 072 722
ដើម្បីបកប្រែវ៉ិបសៃថ៍នេះទាំងមូល អ្នកអាចកែតម្រូវភាសារបស់អ្នកនៅក្នុង Chrome (ក្រូម)។
សូមមើលវីដេអូខ្លីនេះ អំពីរបៀបកែតម្រូវភាសារបស់អ្នកនៅក្នុង Chrome https://www.youtube.com/watch?v=9oFJEU7QzGs ឬធ្វើតាមជំហានទាំងនេះ៖
1. នៅលើកុំព្យូទ័ររបស់អ្នក សូមបើក chrome
2. នៅខាងស្ដាំផ្នែកខាងលើ ចុច More: > Settings (ច្រើនទៀត: > កែតម្រូវ)
3. នៅខាងក្រោម ចុច Advanced (ទៅមុខ)
4. នៅក្រោម Language (ភាសា) ចុច Language
5. នៅក្បែរភាសាដែលអ្នកចង់ប្រើ ចុច More: ប្រសិនបើមិនឃើញមានចុះបញ្ជីភាសាទេ ចូរបន្ថែមវាដោយចុច Add languages (បន្ថែមភាសា)
6. ចុច display Google Chrome in this language (បង្ហាញ Google Chrome នៅក្នុងភាសានេះ) ឬ Display Chrome OS in this language (បង្ហាញ Chrome OS នៅក្នុងភាសានេះ)។ ជម្រើសនេះអាចមានប្រើសម្រាប់តែ កុំព្យូទ័រ Windows (វីនដូវ្ស) និងកុំព្យូទ័រ Chromebook (ក្រូមប៊ុក្ស) ប៉ុណ្ណោះ
7. ចាប់ផ្ដើម Chrome ឡើងវិញដើម្បីអនុវត្តការផ្លាស់ប្តូរ